អ្វីទៅជាការតុបតែងផ្ទះ?
តុបតែងមានន័យថា គឺជាការធ្វើឱ្យស្អាត។ ជាទូទៅការតុបតែងកែលម្អច្រើនតែធ្វើទៅលើផ្ទះ ឬនៅតាមហាងនានា ដែលគេ សាងសង់ដើម្បីលក់ ដែលគេពុំទាន់មានការតុបតែងច្បាស់លាស់នៅឡើយ។ ការតុបតែងផ្ទះធ្វើឡើងទៅលើការតុបតែងពិដានបន្ទប់ ទទួលភ្ញៀវ ជញ្ជំាងផ្ទះ ផ្ទះបាយ ឬគ្រឿងសង្ហារឹមផ្សេងទៀតជាដើម ដើម្បីឱ្យសោភ័ណភាពក្នុងផ្ទះបានស្អាត។ កាលណាយើងតុបតែង ឃើញថាផ្ទះរបស់យើងស្អាត និងទាន់សម័យ។ ឧទាហណ៍ ផ្ទះដែលគ្មានពិដាន យើងធ្វើឱ្យមានពិដាន ដោយតុបតែងឱ្យមានជាអំពូលភ្លើងម៉ូដ មើលទៅឃើញស្អាតហើយ។ នៅក្នុងបន្ទប់គេងវិញ ធម្មតាមានតែទូដាក់សម្លៀកបំពាក់ និង គ្រែសម្រាប់គេងតែប៉ុណ្ណោះ ប៉ុន្ដែអាចច្នៃដាក់ជាកូនទូមួយនៅលើក្បាលគ្រែ ហើយរៀបជាអំពូលភ្លើង ឬអាចកែច្នៃជញ្ជំាងដើម្បីដាក់ វត្ថុផ្សេងៗទៀតបាន ធ្វើឱ្យបន្ទប់កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។ យើងខ្ញុំអាចជួយអ្នកបាន
